មេរៀនជីវិតសម្រាប់មនុស្សស្រីទាំងឡាយ! ត្រូវចងចាំទុកឱ្យបានច្បាស់

មិនដឹងថា រឿងហេតុចម្បងនៃបញ្ហាដែលកំពុងតែកក្រើកមួយនេះ ជាអ្វីឱ្យពិតប្រាកដនោះទេ តែនេះក៏ជាមេរៀនមួយសម្រាប់មនុស្សស្រីទាំងឡាយ ឱ្យចងចាំ និងយល់ឱ្យច្បាស់ពីបញ្ហាដែលបានកើតឡើងចំពោះ នារីបម្រើការនៅលើយន្តហោះ ដែលជាជនជាតិហ្វីលីពីនរូបនេះ។ https://www.knongsrok.com/wp-content/uploads/2021/01/២-9.jpg ១. ការទុកចិត្ត! អ្នកអាចទុកចិត្តមនុស្សក្បែរខ្លួនអ្នកបាន ព្រោះធម្មតាស្ថិតក្នុងទំនាក់ទំនងមួយ គឺទាមទារឱ្យមានទំនុកចិត្តចំពោះគ្នា មិនថាជាមិត្ត ឬដៃគូស្នេហា ជាសង្សារនោះឡើយ។ ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងនោះគឺ ទុកចិត្តគេ តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ។ មនុស្សស្រីភាគច្រើន ច្រើនតែស្ថិតក្នុងទំនាក់ទំនងមួយ គឺរមែងជឿជាក់ និងទុកចិត្តគេ ផ្ដេកផ្ដួលទាំងស្រុង រហូតដល់ភ្លេចគិត ភ្លេចមើលថែ និងការពារខ្លួនឯងឱ្យបានល្អ។ អ្នកអាចមានសម្រស់ស្អាត តែមិនមែនភាពស្រស់ស្អាតនេះ នឹងធ្វើឱ្យអ្នកក្បែរខ្លួនអ្នក មកមើលថែ ការពារ និងថ្នាក់ថ្នមអ្នកនោះឡើយ សម្រស់មិនអាចធ្វើឱ្យអ្នកក្លាយជាស្ត្រីដែលមានសំណាង មានវាសនាល្អ ទទួលបានការថ្នាក់ថ្នម ស្រឡាញ់នោះទេ។ ផ្ទុយទៅវិញ គឺមានតែអ្នកខ្លួនឯងដែលរឹងមាំ មានភាពឆ្លាតវៃគ្រប់គ្រាន់ អាចមើលថែខ្លួនឯងឱ្យបានល្អ ទើបជាចំណុចសំខាន់ អាចឱ្យអ្នកទទួលបានការគោរព និងកោតខ្លាចពីមនុស្សដែលនៅជុំវិញខ្លួន។ ២. កុំសប្បាយភ្លេចខ្លួន! ការសប្បាយក្នុងភាពជាយុវវ័យ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ ព្រោះភាពជាយុវវ័យ មិនអាចត្រឡប់ក្រោយមកសប្បាយម្ដងទៀតបានទេ។ តែទោះជាយ៉ាងណា ការសប្បាយគឺមានច្រើនបែបច្រើនសណ្ឋាន ហាមសប្បាយរហូតដល់ភ្លេចខ្លួន ភ្លើនភ្លើនដើរផ្លូវខុស … Continue reading មេរៀនជីវិតសម្រាប់មនុស្សស្រីទាំងឡាយ! ត្រូវចងចាំទុកឱ្យបានច្បាស់